គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលស្រុកសំពៅលូន និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣) នៃស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីឈ្វេងយល់អំពីសកម្មភាពទូទៅរបស់ស្រុក ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិអន្តរជាតិ ការដោះដូរទំនិញរបស់ប្រជាពលរដ្ឋ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលប្រកបរបបអាជីវកម្មនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន